៣ រដូវកាលលេងនៅ J.League 1! Chanathip ប្រាប់ឈ្មោះកីឡាករ ២ រូបដែលខ្លួនយល់ថាល្អ

261

ខ្សែបម្រើ Chanathip Songkrasin បានធ្វើវិស្សមកាលមកកាន់ប្រទេសថៃ បន្ទាប់ពីរដូវកាល J.League 1 ឆ្នាំ ២០២០ ទើបត្រូវបានបញ្ចប់ដោយក្រុម Kawasaki Frontale ជាម្ចាស់ជើងឯក។

កីឡាករមាឌល្អិតរបស់ក្លឹប Consadole Sapporo ត្រូវបានសារព័ត៌មាន Siamsport អញ្ជើញក្នុងកម្មវិធីសម្ភាសន៍មួយ ដើម្បីចោតសួរអំពីរឿងរ៉ាវជីវិតក្នុងការប្រកបអាជីពនៅក្រៅប្រទេស រួមទាំងអនាគតរបស់គេសម្រាប់រដូវកាល ២០២១ ។

សំនួរដែលចាប់អារម្មណ៍នោះ គឺការសួរទៅកាន់រូបគេ ក្នុងការប្រឡូកនៅ J.League 1 តាំងពីឆ្នាំ ២០១៧ រហូតមកដល់ពេលនេះ តើកីឡាកររូបណាដែលជាទីចាប់អារម្មណ៍សម្រាប់រូបគេ។

ក្នុងនោះ Chanathip បានអថាធិប្បាយថា J.League 1 ជាទូទៅមានកីឡាករល្អៗច្រើន ប៉ុន្តែរូបគេសូមលើកយកកីឡាករយុវជនវ័យក្មេង ២ រូបដែលចាប់អារម្មណ៍ទី ១ នោះគឺខ្សែបម្រើ Koji Miyoshi ដែលជាមិត្តរួមក្រុមរបស់គេផ្ទាល់ ។ Koji ជាដៃគូលេងយល់ចិត្តគ្នា រូបគេមានជំនាញពិសេសៗ ថែមទាំងមានទេពកោសល្យ និងបទពិសោធន៍ដែលសមត្ថភាពទាំងនេះហើយបានធ្វើឲ្យគេមានឪកាសទៅលេងនៅអឺរ៉ុបជាមួយក្រុមបែលហ្ស៊ិក Royal Antwerp។

ទី ២ គឺកីឡាករវ័យ ២៣ ឆ្នាំ Kaoru Mitoma របស់ក្រុមជើងឯក J.League ឆ្នាំ ២០២០ Kawasaki Frontale ។ Kaoru Mitoma បានបង្ហាញសមត្ថភាពលេចធ្លោខ្លាំងក្នុងរដូវកាល ២០២០ នេះ។ ស្ថិតិរបស់គេល្អក្នុងនាមជាខ្សែប្រយុទ្ធ ហើយបានជាប់ ១១ នាក់ល្អបំផុតប្រចាំរដូវកាល J.League 1 ឆ្នាំ ២០២០ នេះក្រោយជួយ Kawasaki Frontale លើកពាន ។