១លានផោន ក្នុងមួយសប្តាហ៍ រង់ចាំសម្រាប់ Bale ឲ្យតែព្រមផ្លាស់ទៅចិន

415

Gareth Bale ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាលើកិច្ចសន្យាដែលមានតម្លៃ ១ លានផោនក្នុងមួយសប្តាហ៍ជាមួយនឹងក្លឹប Chinese Super League, Beijing Guoan ។

តាមប្រភពពី Mirror Football បានបង្ហើបឱ្យដឹងថាអតីតកីឡាករ Tottenham រូបនេះអាចនឹងធ្វើដំណើរទៅកាន់តំបន់អាស៊ីបូព៌ានៅរដូវក្តៅនេះក្រោយពីត្រូវបានបដិសេធដោយគ្រូបង្វឹក Zinedine Zidane ពីការលែងទទួលតារាវ័យ ៣០ឆ្នាំរូបនេះ។

Bale នឹងក្លាយជាកីឡាករបាល់ទាត់ដំបូងគេដែលរកបាន ១ លានផោនក្នុងមួយសប្ដាហ៍ដោយការមិនចាំបាច់បង់ពន្ធពីក្លឹប Beijing Guoan បានលើសកុងត្រាបច្ចុប្បន្នរបស់គាត់ដោយបាន ៤០០,០០០ ផោនក្នុងមួយសប្តាហ៍ពេលនៅ Real។

ប្រភព៖ Guardian