អ្នកស្រី Madam Om ធានាផ្តល់ជូន ១ លានបាតបើ Chiangmai អាចឈ្នះ Buriram

208

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

អ្នកស្រី Srisopha Kotkamlue ហៅក្រៅ Madam Om អ្នកចាត់ការទូទៅក្លិប Chiangmai United ធានាផ្តល់ទឹកប្រាក់រហូតដល់ទៅ ១ លានបាត ប្រហែល ៣ មុឺនដុល្លារ ប្រសិនបើក្រុមខ្លួនអាចយកឈ្នះការប្រកួតលើ Buriram United នៅល្ងាចនេះបាន។

Chiangmai United ដែលជាក្លិបចំណូលថ្មី និងត្រូវតតាំងក្នុងពានរង្វាន់ Revo Thai League រដូវកាល ២០២១-២០២២ នាម៉ោង ៦:០០ ល្ងាចដែលជាការប្រកួតលើកទី ៣។

អ្នកស្រី Om បានបង្ហើបថា“ ដើម្បីជាកាដូលើកទឹកចិត្តដល់កីឡាករ និងក្រុមការងាររបស់ Chiangmai United យើងជាមួយនិងក្រុមអ្នកជំនួញនៅឈៀងម៉ៃ ត្រៀមខ្លួននៅក្នុងការប្រកួតថ្ងៃសៅរ៍នេះផ្តល់ជូននៅ ៣០ មុឺនបាតក្នុង ១ គ្រាប់ដែលក្រុមរកបាន ហើយនិង ១ លានបាតផ្សេងទៀតបើអាចយកឈ្នះ Buriram United បានតែម្តង” ។

Chiangmai United នឹងត្រូវជួបក្រុម Buriram United នៅកីឡដ្ឋាន Chang Arena នៅថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២១ វេលាម៉ោង ៦ : ៣០ នាទីល្ងាច ដោយមានការផ្សាយបន្តផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ PTT ប៉ុស្តិ៍លេខ ៣៦ ។

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ