អ្នកគាំទ្រ West Ham ដាក់ទំនាយ Arnautovic ឲ្យបាក់ជើងទាំងពីរ ពេលទៅលេងនៅចិន

436

អ្នកគាំទ្រក្រុម West Ham បានខឹងសម្ប៉ាជាមួយកីឡាករ Marko Arnautovic បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះបានយល់ព្រមផ្ទេរក្នុងតម្លៃ ២៣ លានផោនទៅក្រុម Shanghai SIPG ។

រូបគេបានចាកចេញពីក្រុម Stoke City ក្នុងតម្លៃ ២៤ លានផោនក្នុងឆ្នាំ ២០១៧ និងបានចុះហត្ថលេខាលើកិច្ចសន្យាថ្មីនៅ West Ham កាលពីខែមករាប៉ុន្តែនៅតែបង្ខំចិត្តផ្លាស់ចេញពីក្លឹប។

ហើយការផ្លាស់ប្តូររបស់គាត់ទៅលេងនៅតំបន់អាស៊ីនេះ ហាក់ដូចជាបង្ហាញពីស្ថានភាពមិនល្អជាមួយនឹងអ្នកគាំទ្រ ដោយពួកគេមួយចំនួនបង្ហាញការតូចចិត្តលើកីឡាកររូបនេះ។

ដោយគណនីអ្នកគាំទ្រម្នាក់បានសរសេរដាក់ទំនាយឲ្យកីឡាករសញ្ជាតិអូទ្រីសរូបនេះសង្ឃឹមថានិងបាក់ជើងទាំងពីរ ពេលបង្ហាញខ្លួននៅប្រកួតដំបូងផងដែរ ពេលទៅប្រកបអាជីពនៅ Chinese Super League។​

Arnautovic បានកំពុងឆ្លងកាត់ការធ្វើតេស្តសុខភាព ឥឡូវនេះគាត់ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលវែងដែលមានតំលៃ ២៨០០០០ ផោនក្នុងមួយសប្តាហ៍ដើម្បីចូលរួមជាមួយកីឡាករល្បីៗមាន Oscar និង Hulk ជាដើមដែលកំពុងប្រកបអាជីពនៅ Shanghai SIPG។​

ប្រភព៖ The Sun