អ្នកគាំទ្រសឹង្ហបុរីឆេះដុំ! រឿងខ្សែបម្រើ Fulham ដាក់ទង់ជាតិថៃលើ Instagram

445

ខ្សែបម្រើ Ben Davis របស់ Fulham ត្រូវបានរឹះគន់យ៉ាងចាស់ដៃ ពីសំណាក់អ្នកគាំទ្រសឹង្ហបុរីចំពោះការដាក់ទង់ជាតិថៃនៅលើ Description Instagram របស់រូបគេ។

កីឡាកររូបនេះកើតនៅខេត្តភូកេត ប្រទេសថៃ ប៉ុន្តែបានចាប់ផ្តើមបណ្តុះបណ្តាលជំនាញបាល់ទាត់នៅសាលា JSSL សិង្ហបុរី ដែលជាសាលាបាល់ទាត់យុវជនគ្រប់គ្រងដោយឪពុករបស់គេ។ បន្ទាប់មកគាត់បានបន្តចូលរួមជាមួយមជ្ឈមណ្ឌលយុវជននៃឧត្តមភាពនៃសមាគមកីឡាបាល់ទាត់ប្រទេសសិង្ហបុរីនិងបានតំណាងឱ្យប្រទេសសិង្ហបុរីអាយុក្រោម ១៦ ឆ្នាំផងដែរ។

Davis បានធ្វើតេស្តសម្រាប់ក្រុម Fulham កាលពីឆ្នាំ ២០១៧ និងបានធ្វើឱ្យក្រុមអង់គ្លេសមួយនេះ មានការចាប់អារម្មណ៍យកមករួមក្លឹប ។ កីឡាករវ័យ ១៨ ឆ្នាំរូបនេះបានបង្ហាញខ្លួនជាលើកដំបូងសម្រាប់ក្រុម Fulham ក្នុងលទ្ធផលចាញ់ ១-០ ក្រោមថ្វីជើងក្រុម Southampton ក្នុងពាន Carabao Cup ។ ដោយរូបគេបានប្តូរចូលជំនួសនាទី ៨៩’ ។

ទោះយ៉ាងណា មានអ្នកគាំទ្រសឹង្ហបូរីមួយចំនួនក៏យល់ និងមួយចំនួនខ្លះក៏ខឹងសម្ប៉ាចំពោះការដាក់ទង់ជាតិថៃនៅលើប្រវត្តិរូប Instagram របស់គាត់។ ដោយអ្នកគាំទ្រម្នាក់និយាយថា Davis មិនមានសិទ្ធិលេងឱ្យក្រុមជម្រើសជាតិសិង្ហបុរីទេ ដោយសាររូបគេមិនមានសញ្ជាតិសិង្ហបុរី គ្រាន់តែរូបគេធ្លាប់ឆ្លងកាត់ការបណ្តុះបណ្តាលនៅប្រទេសនេះតែប៉ុណ្ណោះ។