អ្នកគាំទ្ររិះគន់យ៉ាងចាស់ដៃ! អគ្គលេខាធិការក្លឹប Melaka United ពាក់អាវ Liverpool ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹក

118

សកម្មភាពរបស់អគ្គលេខាធិការក្លឹបបាល់ទាត់ម៉ាឡេស៊ី Melaka United ឫហៅកាត់ថា (MUSA) លោក Ir Ahmad Roslee Hamzah ពាក់អាវរបស់ក្លឹប Liverpool ក្នុងពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកកាលពីម្សិលមិញ ត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្របាល់ទាត់ក្នុងស្រុក។

ការពាក់អាវរបស់ក្រុមផ្សេងទៀត នៅក្នុងពិធីផ្លូវការត្រូវបានគេចាត់ទុកថាមិនមានវិជ្ជាជីវៈ និងជារឿងមិនគួរឱ្យកើតឡើងក្នុងនាមលោកជាមនុស្សមានតួនាទីសំខាន់នៅក្នុងក្លឹប ។

ពិធីបិទវគ្គបណ្តុះបណ្តាលនេះមានអ្នកចូលរួមចំនួន ៣០ នាក់មកពីក្នុង និងក្រៅរដ្ឋម៉ាឡាកា ដើម្បីឱ្យពួកគេទទួលបានចំណេះដឹងផ្នែកគ្រូបង្វឹកបាល់ទាត់។

វត្តមាននេះក៏មានបុគ្គលសំខាន់ៗដូចជា នាយកបច្ចេកទេសរបស់ MUSA គឺលោក Richard Sinapan និងគ្រូបង្វឹកយុវជនក្លឹប Melaka United, លោក Rashid Mamud ផងដែរ។

អ្នកចូលរួមវគ្គសិក្សាទាំងអស់ និងមន្រ្តីមានពាក់មួក និងអាវដែលមានឡូហ្គូក្លឹប Melaka United និង FAM លើកលែងតែអគ្គលេខាធិការរបស់ MUSA ដែលប្រការនេះត្រូវបានអ្នកគាំទ្ររិះគន់ថាគាត់ធ្វើមិនគម្បីចំពោះក្លឹប ។