រូបភាព ៥ សន្លឹកបង្ហាញពីការអបអររបស់អ្នកគាំទ្របាល់ទាត់ប្រទេសទាំង ៥ រួមមាន ថៃ, វៀតណាម, ឥណ្ឌូនេស៊ី, ម៉ាឡេស៊ី និងអូស្ត្រាលី ដែលបានបង្ហោះដោយផេកហ្វេសបុកផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) បានធ្វើឲ្យមានការចូលទៅបញ្ចេញមតិឌឺដងដាក់គ្នារវាងអ្នកគាំទ្រ ២ ប្រទេសគឺថៃ និងវៀតណាម។
វាជាការមិនពេញចិត្តសម្រាប់អ្នកគាំទ្រវៀតណាម ដែល AFC បានយករូបភាពរបស់អ្នកគាំទ្រថៃភ្ជាប់ជាមួយពាក្យមួយឃ្លាថា “King of Asian” ដែលភាគីវៀតណាមគិតថាក្នុងកាលៈទេសៈបច្ចុប្បន្ននេះ មិនមែនជារាជ្ជកាលរបស់ថៃទៀតទេ ក្រុមរហស្សនាមផ្កាយមាសរបស់គេទើបសាកសមជាមួយពាក្យនេះ។ ដោយឡែកខាងភាគីអ្នកគាំទ្រថៃ ក៏បានបញ្ចេញមតិតបទៅវិញថា សមត្ថភាពវៀតណាមតែងតែនៅក្រោមថៃជានិច្ច។