អេមណាស់! Thai League 1 ចេញច្បាប់ថ្មី ក្លឹបអាចនាំចូលកីឡាករកូតាអាស៊ានមិនកំណត់

232

កាន់តែចាប់អារម្មណ៍ចំពោះការប្រកួតលីគកំពូលថៃ Thai League 1 ដែលពេលនេះច្បាប់ថ្មីអនុញ្ញាតឲ្យក្លឹបនីមួយៗ អាចចុះឈ្មោះកីឡាករមកពីតំបន់អាស៊ានមិនកំណត់ចំនួន ។

ការប្រើប្រាស់

សម្រាប់ការប្រកួតប្រជែង Thai League 1 ក្លឹបអាចចុះឈ្មោះកីឡាករសរុបចំនួន ៣៧ នាក់ទាំងជាតិ និងបរទេស ។ ចំពោះកូតាកីឡាករនាំចូលត្រូវបានកំណត់ដូចខាងក្រោម៖

FIFA (ជម្រុះសាសន៍)៖ ៣ នាក់

AFC (ទ្វីបអាស៊ី)៖ ១ នាក់

AFF (តំបន់អាស៊ាន)៖ មិនកំណត់

ទោះបីកូតាសម្រាប់កីឡាករមកពីអាស៊ានមិនមានកំណត់ក៏ដោយ ប៉ុន្តែក្នុងបញ្ជីការប្រកួតនីមួយអនុញ្ញាតឲ្យមានតែ FIFA ៣ , AFC ៣ និង AFF ៣ ប៉ុណ្ណោះ ឬ (៣+១+៣) ដែលត្រូវបានអនុញ្ញាតឲ្យលេង ។

នេះមានន័យថា ក្នុងការប្រកួត Thai League 1 នីមួយៗ ក្លឹបអាចដាក់កីឡាករបរទេសក្នុងបញ្ជីបានចំនួន ៧ នាក់ ។

EgZQ6YhU4AAYZBa

ដោយឡែកសម្រាប់ការប្រកួត Thai League 2 មានភាពខុសគ្នាបន្តិចបន្តួចទៅនឹងលីគកំពូល ដោយក្លឹបនីមួយៗក្នុងការប្រកួត ត្រូវបានអនុញ្ញាតឲ្យចុះឈ្មោះកីឡាករតែ ៣៥ នាក់ប៉ុណ្ណោះ រួមទាំងកីឡាករបរទេសផង។

កូតាកីឡាករនាំចូលមានដូចខាងក្រោម៖

FIFA (ជម្រុះសាសន៍)៖ ៣ នាក់

AFC (ទ្វីបអាស៊ី)៖ ១ នាក់

AFF (តំបន់អាស៊ាន)៖ ១ នាក់

នៅក្នុងការប្រកួតមួយក្លឹប Thai League 2 អនុញ្ញាតឲ្យប្រើកីឡាករដែលនាំចូល ៣ + ១ + ១ មានន័យថាអាចមានកីឡាករបរទេស ៥ រូបដែលអាចលេងបាន។ សម្រាប់ Thai League 3 អាចអនុញ្ញាតឲ្យមាន FIFA តែ ៣ នាក់គត់ ។