អាហ្សង់ទីន ឡើង​ទៅប៉ះ​ប្រេស៊ីល នៅវគ្គពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ Copa America (មានវីដេអូ)

406

ក្រុម​អាហ្សង់ទីន បាន​យកឈ្នះ​វេណេហ្ស៊ុយអេឡា ដោយ​លទ្ធផល ២-០ ក្នុង​វគ្គ ៨ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ Copa America 2019 កាលពី​យប់មិញ។ ២គ្រាប់​នេះ ធ្វើបានដោយ Lautaro Martinez នៅនាទី១០ និង Giovani Lo Celso នាទី៧៥។

លទ្ធផលនេះ ធ្វើឱ្យ​អាហ្សង់ទីន ឡើងទៅ​វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ះជាមួយ​ប្រេស៊ីល ដែលបាន​យកឈ្នះប៉ារ៉ាហ្គាយ​កាលពី​ម្សិលមិញ។ ការប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​នេះ នឹង​ធ្វើឡើង​នៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ​២០១៩៕

សូមទស្សនាវីដេអូ៖