អាល់ហ្សេរី ក្លាយជាម្ចាស់ជើងឯក ពានរង្វាន់​ទ្វីបអាហ្រ្វិកជាលើកទី ២

371

ក្រុមអាល់ហ្សេរី បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់ Africa Cup of Nations 2019 បន្ទាប់ពីយកឈ្នះ សេណេហ្គាល់ ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញ ដែលប្រទេស​អេហ្ស៊ីបធ្វើជាម្ចាស់ផ្ទះ។

១គ្រាប់នេះស៊ុតបញ្ចូលទីនៅនាទី ២’ ដោយកីឡាករ Baghdad Bounedjah។ ជ័យជម្នះធ្វើឱ្យ អាល់ហ្សេរី លើកពានទ្វីបអាហ្វ្រិកនេះ​ជាលើកទី២ បន្ទាប់ពីលើកទី១ នៅឆ្នាំ១៩៩០។

ចំណាត់ថ្នាក់លេខ៣ បានទៅលើនីហ្សេរីយ៉ា ដែលបានយកឈ្នះទុយនីស៊ីដោយលទ្ធផល ១-០។

ទស្សនា​វីដេអូ​ហាយឡាយ