អបអរ​! កូរ៉េខាងត្បូង ក្លាយជាជើងឯក​ពានរង្វាន់ AFC U23 Championship 2020

1881

ក្រុមកូរ៉េខាងត្បូង U23 បានក្លាយជាជើងឯកពានរង្វាន់ AFC U23 Championship ឆ្នាំ ២០២០ បន្ទាប់ពី​យកឈ្នះក្រុមអារ៉ាប់ប៊ីសាអូឌីតនៅម៉ោងបន្ថែម ១-០ ក្នុងវគ្គផ្តាច់ព្រ័ត្រ។​

ក្រុមទាំងពីរមានឱកាសវាយសម្រុកគ្នារៀងខ្លួន តែបានត្រឹមបញ្ចប់លទ្ធផលស្មើគ្នា ០-០ នៅម៉ោងធម្មតា​រហូតឈានដល់ការបន្ថែមម៉ោងទើបខ្សែការពារ​ Jeong Tae-wook របស់កូរ៉េ​ខាងត្បូង ក្លាយជាវីរៈបុរសតែតបញ្ចូលទី ពីការទាត់បាល់ Freekick នៅនាទី ១១៣’ ជួយក្រុមលើកពានរង្វាន់នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។​

គួរដឹងដែរថា ព្រឹត្តិការណ៍​ពានរង្វាន់ AFC U23 Championship នេះធ្វើឡើងរៀងរាល់ ២ ឆ្នាំម្តង ហើយត្រូវបានសហព័ន្ធបាល់ទាត់ទ្វីបបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដោយមានប្រទេសចំនួន ៤ ប៉ុណ្ណោះ​ដែលបានធ្លាប់ឈ្នះពានរង្វាន់នេះមានដូចជា អុីរ៉ាក់ ២០១៣​, ជប៉ុន ២០១៦, អ៊ូបេគីស្ថាន ២០១៨ និងកូរ៉េខាងត្បូង ២០២០​។​

ទស្សនា​វីដេអូ​ហាយឡាយ