អត់រួចខ្លួនទេ! ជេរនៅស៊ីហ្គេមថ្ងៃមុន Park Hang-seo ត្រូវ AFC ពិន័យមិនឲ្យដឹកនាំ ៤ ប្រកួត

547

លោក Park Hang-seo គ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមត្រូវបានសហព័ន្ធបាល់ទាត់អាស៊ី (AFC) ពិន័យមិនឲ្យដឹកនាំ​ ៤ ប្រកួត និងពិន័យជាប្រាក់ចំនួន ៥,០០០ ដុល្លារ ដោយសារទង្វើមិនគប្បីក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០១៩​។

ទង្វើ​នេះកើតឡើងអំឡុងពេលប្រកួតវគ្គផ្តាច់ព្រ័ត្រ វិញ្ញាសារបាល់ទាត់ផ្នែកបុរសរវាងវៀតណាម U23 ជាមួយឥណ្ឌូនេស៊ី U23 ដែលគ្រូសញ្ជាតិកូរ៉េខាងត្បូងមានជម្លោះពាក្យសម្តីជាមួយមន្រ្តីទី ៤ រហូតឈានទៅដល់ការពិន័យកាតក្រហមបណ្តេញចេញ។

AFC បានចាប់កំហុសលោក Park ពីការប្រើពាក្យជេរប្រមាថចំពោះអាជ្ញា ដែលជាការរំលោភបំពានធ្ងន់ធ្ងរតាមមាត្រា ៤៧ នៃក្រមវិន័យសីលធម៌របស់ AFC ។

លោកត្រូវបានព្យួរសម្រាប់ការប្រកួតមិត្តភាពចំនួន ៤ ប្រកួតដែលក្នុងនោះលោកបានផុតមួយប្រកួតរួចទៅហើយក្នុងអំឡុងពេលបណ្តេញចេញនៃការប្រកួតដែលវៀតណាមបានមេដាយមាសវិញ្ញាសារបាល់ទាត់បុរសក្នុងស៊ីហ្គេមវគ្គផ្តាច់ព្រ័ត្រនោះ។