អតីតគ្រូ Juventus បដិសេដសំណើរទៅដឹកនាំ Arsenal

268

អតីតគ្រូ Juventus លោក Allegri បានសម្រេចចិត្តដកខ្លួនចេញពីការងារជាគ្រូបង្វឹករបស់ ក្លឹបកាំភ្លើងធំ Arsenal នេះបើយោងតាមកាសែតអុីតាលី Gazzetta។

Image result for allegri juventus

បុរសវ័យ ៥២ឆ្នាំរូបនេះ ជាបេក្ខភាពមួយក្នុងចំណោមគ្រូកំពូលៗ ដែលក្លឹបអង់គ្លេសនឹងជ្រើសមកកាន់តំណែងបន្តពីលោក Unai Emery ដែលត្រូវក្លឹបបណ្តេញចេញកាលពីពេលថ្មីៗ។

ប្រភពខាងលើបានបញ្ជាក់ថា មូលហេតុដែលគ្រូបង្វឹកជួយ Juventus លើកពាន Serie A ៥ សម័យមិនទៅដឹកនាំ ដោយសារតែរូបលោកចង់បន្តនៅក្រៅវិស័យបាល់ទាត់មួយរយៈពេលសិន ហើយនឹងវិលទៅកាន់ការងារវិញជាអចិន្ត្រៃយ៍នៅរដូវកាលក្រោយ។