អតីតកីឡាករ Muangthong United ម្នាក់ក្លាយជាគ្រូបង្វឹកក្រុមលីគកំពូលឥណ្ឌា

121

ក្លឹប East Bengal FC របស់ក្របខ័ណ្ឌ Indian Super League បានប្រកាសតែងតាំងអតីតខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស និង Liverpool លោក Robbie Fowler ជាគ្រូបង្វឹកថ្មី ។

Appreciating Robbie Fowler: One of the Premier League's greatest-ever  strikers - Liverpool FC - This Is Anfield

បុរសវ័យ ៤៥ ឆ្នាំរូបនេះជាអតីតកីឡាកររបស់ក្លឹបលីគកំពូលថៃ Muangthong United អំឡុងរដូវកាល ២០១១-១២ និងត្រូវដឹកនាំក្រុមអាស៊ីមួយនេះដើម្បីប្រកួតប្រជែងក្នុងរដូវកាលថ្មី ដែលនិងចាប់ផ្តើមនៅខែក្រោយ ។

Indian Super League: New East Bengal coach Robbie Fowler aiming to groom  local players | Football News | Zee News

លោក Fowler ក៏បាននាំអតីតអ្នកចាំទីក្លឹប Tottenham Hotspur លោក Bobby Mimms ធ្វើជាគ្រូបង្វឹកអ្នកចាំទីផងដែរ ។ បេសកកម្មរបស់ Robbie Fowler គឺដើម្បីនាំក្លឹបឲ្យលេចធ្លោក្នុងនាមជាម្ចាស់ជើងឯកលីគ និងឈានទៅរកកៅអីមួយក្នុងពានរង្វាន់ AFC Champions League ឆ្នាំ ២០២២ ។

แฟนกิเลนคลั่ง! แห่ซื้อเสื้อฟาวเลอร์เกลี้ยง

ទោះយ៉ាងណា Fowler មិនមែនជាអ្នកចាត់ការបរទេសដំបូងគេដែលបានដឹកនាំក្រុមក្នុងពានរង្វាន់លីគកំពូលឥណ្ឌានេះឡើយ ព្រោះវីរបុរសប្រេស៊ីល Roberto Carlos ក៏ធ្លាប់ត្រូវបានគេតែងតាំងជាគ្រូបង្វឹករបស់ក្លឹប Delhi Dynamos FC ផងដែរកាលពីឆ្នាំ ២០១៥ ។