អង់គ្លេស នឹងប្រកួតមិត្តភាពជាមួយអុីតាលី ក្នុងខែមិនា

269

អង់គ្លេស នឹងធ្វើការប្រកួតមិត្តភាពជាមួយអុីតាលី នៅកីឡដ្ឋាន Wembley ក្នុងខែមីនា ដើម្បីកំដៅសាច់ដុំត្រៀមព្រឹត្តិការណ៍ EURO ២០២០។

Related image

អុីតាលី មានចំណាត់ថ្នាក់លេខ ១៣ ក្នុងតារាង FIFA Ranking ពិភពលោក ស្ថិតនៅក្រោមអង់គ្លេស ៩ ចំណាត់ថ្នាក់។ ការប្រកួតនឹងកំណត់យកថ្ងៃ ២៧ ខែមីនា ហើយបន្ទាប់ពីនោះអង់គ្លេស នឹងបន្តទទួលភ្ងៀវ ដាណឺម៉ាក នៅកីឡដ្ឋាន Wembley នាថ្ងៃទី ៣១ ខែមីនា ជួបអូទ្រីស នៅទីក្រុងវ៉ែណាថ្ងៃទី ២ ខែមិថុនា និងប៉ះជាមួយក្រុមម្ចាស់ផ្ទះ រ៉ូម៉ានី នៅថ្ងៃទី ៧ មិថុនា។

Related image

វានឹងក្លាយជាជំនួបលើកទី ២៨ រវាងអង់គ្លេស និងអុីតាលី ដែលលទ្ធផលចុងក្រោយរវាងក្រុមទាំងពីរគឺស្មើគ្នា ១-១ នៅកីឡដ្ឋាន Wembley ក្នុងឆ្នាំ ២០១៨។