ឡើងជើងខ្លាំង! ខ្សែ​ប្រយុទ្ធ​រូបនេះ ​ស៊ុត​៤​គ្រាប់​ម្នាក់​ឯង​ឱ្យ Ajax ​ឈ្នះនៅ UCL (វីដេអូ)

153

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

​ខ្សែ​ប្រយុទ្ធ ​Sebastien Haller ​របស់​ក្រុម Ajax ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់​ឯង​ក្នុង​ការ​ប្រកួត​ដែល​យក​ឈ្នះ​លើ​ក្រុមSporting Lisbon ​ក្នុង​លទ្ធផល ​៥-១ ​ក្នុង​ពាន UCL ​។

​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល C ​ពាន​រង្វាន់ UEFA Champions League ​ក្រុម Ajax ​បើក​ឆាក​ធ្វើ​បាន​ល្អខ្លាំង ​ដោយ​យក​ឈ្នះ​លើ​ក្រុម​ព័រទុយហ្គាល់ Sporting ​ក្នុង​លទ្ធផល ​៥-១ ​ឯ​ណោះ។ ដោយ​៥​គ្រាប់​ដែល​ពួកគេ​ធ្វើ​បាន​នោះ កើត​ចេញ​ពី​ខ្សែ​ប្រយុទ្ធ​ Sebastien Haller ​ដែល​ជា​អតីត​កីឡាករ West Ham ​រក​បាន​ដល់​ទៅ​៤​គ្រាប់​ម្នាក់​ឯង​ឯ​ណោះ។ កីឡាករ​វ័យ​២៧​ឆ្នាំ​រូប​នេះ ​ទើប​តែ​ចូល​រួម​ជាមួយ Ajax ​នាដើ​ម​ឆ្នាំ​នេះ​ទេ តែ​ពិត​ជា​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់។

​ក្រុម Ajax ​កំពុង​ឈរ​នៅ​កំពូល​តារាង​ពូល C ​ក្រោយ​មាន​៣​ពិន្ទុ​ជាមួយ​គ្រាប់​បាល់​ចំណេញ​៤​គ្រាប់។ ​ពួកគេ​នៅ​ពូល​នេះ​ជាមួយ​ក្រុម​៣​ផ្សេង​ទៀត​ដូចជា Dortmund , Besiktas ​និង Sporting ​៕

វីដេអូហាយឡាយ

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ