ឡូហ្គូថ្មីរបស់ក្លឹបលីគកំពូលម៉ាឡេស៊ី Perak FC ទទួលការរិះគន់យ៉ាងខ្លាំងពីអ្នកគាំទ្រ

559

ថ្មីៗនេះក្លឹប Perak FC បានចែករំលែកវីដេអូមួយនៅលើបណ្តាញសង្គមផ្លូវការ ដែលបង្ហាញពីការរចនាម៉ូតឡូហ្គូថ្មី មុនលីគកំពូលម៉ាឡេស៊ីរដូវកាលថ្មីចូលមកដល់។

ឡូហ្គូថ្មី
ឡូហ្គូថ្មី

ទោះជាយ៉ាងណា ឡូហ្គោដែលមានលក្ខណៈពិសេស ផ្សំឡើងដោយផ្ទៃពណ៌ខ្មៅ និងស៊ុមពណ៌លឿងមួយនេះ មិនបានទទួលការពេញចិត្តពីអ្នកគាំទ្រទេ ថែមទាំងបញ្ចេញមតិរិះគន់ទៀតផងពីពួកគេ។

ការស្ទង់មតិបង្ហាញថា​ អ្នកគាំទ្រជាមធ្យមពិតជាខកចិត្តនឹងឡូហ្គូថ្មី ដែលហាក់បីដូចជាក្រុមការងារក្លឹបមិនយកចិត្តទុកដាក់ ក្នុងការរចនាឲ្យស៊ីជម្រៅបំផុតមួយសម្រាប់ក្រុម។ ឡូហ្គូនេះគឺសាមញ្ញពេក ហាក់ដូចជាមិនសាកសមសម្រាប់ក្លឹប Perak ដែលមានអាយុជាងមួយរយឆ្នាំហើយ។

ឡូហ្គូចាស់

អ្នកគាំទ្រក៏បានទទូចដល់ថ្នាក់ដឹកនាំក្រុម ឱ្យប្រើឡូហ្គូចាស់ម្តងទៀតព្រោះវាត្រូវបានគេចាត់ទុកថាការរចនាល្អ បើប្រៀបធៀបជាមួយឡូហ្គូថ្មីនេះ។