ហ្វីលីពីន សុំទោស កម្ពុជា ទីម័រ និងមីយ៉ាន់ម៉ា ដែលទទួលមិនបានល្អនៅស៊ីហ្គេម

588

គណៈកម្មាធិការរៀបចំការប្រកួតរបស់ហ្វីលីពីន (PHISGOC) បានចេញសេចក្តីថ្លែងការណ៍ជាផ្លូវការមួយទាក់ទងនឹងការត្រៀមលក្ខណៈមិនបានល្អ សម្រាប់ការធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ ២០១៩ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី ៣០ ខែវិច្ឆិកា។

សេចក្តីថ្លែងការណ៍ផ្លូវការរបស់ PHISGOC បានទទួលស្គាល់កំហុស និងបានបញ្ជាក់យ៉ាងច្បាស់អំពីរបៀបដែលពួកគេកំពុងដោះស្រាយជាមួយបញ្ហា។ សេចក្តីថ្លែងការណ៍នោះបានសរសេរថា“ យើងសូមអភ័យទោសដោយស្មោះត្រង់ចំពោះភ្ញៀវអត្តពលិករបស់យើងមកពី ទីម័រខាងកើត មីយ៉ាន់ម៉ា និងកម្ពុជាចំពោះភាពរអាក់រអួលដែលកើតឡើងទាក់ទងនឹងការ រៀបចំការធ្វើដំណើរ និងសណ្ឋាគារស្នាក់នៅ”។

Timor-Leste football team left stranded at airport, taken to wrong hotel by SEA Games 2019 organizers - Report

សេចក្តីថ្លែងការណ៍នេះលើកឡើងក្រោយ បែកធ្លាយរូបភាពដែលកីឡាករក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាត្រូវដេកលើកំរាលព្រំ ដែលបន្ទប់សណ្ឋាគារមិនត្រូវបានត្រៀមរៀបចំដោយអ្នករៀបចំកម្មវិធី ចំណែកក្រុមកីឡាកររបស់មីយ៉ាន់ម៉ា មានបញ្ហាជិះឡានក្រុងដោយមានសភាពចង្អៀត។

ប្រភព៖ Fox Sport Asia