ហ្វីលីពីន គ្រោងណាត់កម្ពុជា ប្រកួតមិត្តភាពអន្តរជាតិចុងខែមិនានេះ

574

ក្រុមជម្រើស​ជាតិ​ហ្វីលីពីន គ្រោងនឹងណាត់កម្ពុជា ប្រកួតមិត្តភាពអន្តរជាតិនៅចុងខែនេះ ទោះបីវីរុសឆ្លងកូវីដ-១៩ កំពុងជះឥទ្ធិពលដល់បាល់ទាត់នៅជុំវិញពិភពលោកក៏ដោយ។

ត្បិតអី​ហ្វីលីពីន នឹងត្រូវទទួលក្រុមភ្ងៀវ Guam នៅក្នុងព្រឹត្តិការណ៍ជម្រុះ FIFA World Cup ក្នុងកីឡដ្ឋាន Rizal Memorial នាទីក្រុងម៉ានីលនៅថ្ងៃទី ២៦ ខែមីនា។ ប្រធានសហព័ន្ធ​លោក Nonong Araneta បានប្រាប់កាសែត Inquirer ថានឹង​យកថ្ងៃទី ២៧ ខែមិនា​ដើម្បីកម្តៅសាច់ដុំជាមួយ ជម្រើសជាតិកម្ពុជា​។​

ទោះយ៉ាងណា  សហព័ន្ធកីឡាបាល់ទាត់អាស៊ី AFC បានពិគ្រោះយោបល់ជាមួយ FIFA គ្រោងនឹងពន្យារពេលសកម្មភាពបាល់ទាត់ទាំងស្រុងនៅខែមិថុនា ដោយសារការគម្រាមកំហែងពីវីរុសកូវីដ-១៩។

ប្រភព៖ FoxSportAsia