ស្ពឹកមុខ! បិសាចក្រហម Man Utd ត្រូវ Burnley លត់ដល់ក្នុងផ្ទះ ២-០

504

ក្រុមបិសាចក្រហម Manchester United បានបរាជ័យយ៉ាងស្ពឹកមុខក្រោមក្រសែភ្នែកអ្នកទស្សនា ៧ មុឺននាក់នៅទឹកដី Old Trafford ដោយត្រូវ​ក្រុម Burnley លត់មិនឲ្យតដៃបាន ២-០។​

តាមស្ថិតិ ក្រុមរបស់លោក Ole Gunnar Solskjaer គ្របគ្រង​បាល់រហូតទៅ ៧០ ភាគរយ និងស៊ុតចេញ ២៤ ជើង ខណៈ Burnley ស៊ុតតែ ៥ ជើងអាចរកបាន ២ គ្រាប់ដោយកីឡាករ Chris Wood នាទី ៣៩’ និង Jay Rodriguez នាទី ៥៦’​។​

លទ្ធផល​នេះ អាចជាការសងសឹកសម្រាប់ Burnley ផងដែរទៅលើ United នៅសប្តាហ៍ទី ២៤ នេះ ព្រោះបិសាចក្រហមបានយកឈ្នះពួកគេ ២-០ នៅក្នុងដីកាលពីសប្តាហ៍ទី ២០ កន្លងទៅ។​

ការបរាជ័យនេះបានធ្វើឲ្យ Man Utd មាន ៦ ពិន្ទុតាមពីក្រោយក្រុមលេខ ៤ តោខៀវ Chelsea ខណៈ Burnley ឡើងដល់លេខ ១៣ មាន ៧ ពិន្ទុដាច់ពីតំបន់កាត់ចោល។

ទស្សនា​វីដេអូ​ហាយឡាយ