ស្តាយ! កម្ពុជា ត្រូវម្ចាស់ផ្ទះហ្វីលីពីន តាមស្មើទាំងព្រលឹងចុងសក់

350

ក្រុមជម្រើស​ជាតិកម្ពុជា​អាយុក្រោម ២២ឆ្នាំ បានត្រឹមស្មើក្រុមម្ចាស់ផ្ទះ​ហ្វីលីពីន ដោយលទ្ធផល ១-១ ក្នុងថ្ងៃ​បើកឆាកវិញ្ញាសារបាល់ទាត់ផ្នែកបុរសនៅស៊ីហ្គេម។​

ក្រុមទាំងពីរមានឪកាសវាយសម្រុកគ្នារៀងខ្លួន តែខាងកម្ពុជាមានប្រៀបជាងដោយអាចបំបែកពងមាន់បាននៅនាទី ៤០’ ដោយកីឡាករ កែវ សុខផេង លទ្ធផល ១-០ រក្សាដល់ជិតចប់ការប្រកួតទើបត្រូវក្រុមម្ចាស់ផ្ទះតាមស្មើវិញនៅនាទី ៩០’​។​

ចប់ការប្រកួតក្រុមទាំងពីរបានត្រឹមចែកគ្នាម្នាក់មួយពិន្ទុ ក្នុងពូល A ដែលមាន ៥ប្រទេស ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន កម្ពុជា និងទីម័រ។​