សឹង្ហបុរី ទាត់មិត្តភាពជាមួយ កាតា មុនប៉ះ យេម៉ែន នៅ World Cup

271

សឹង្ហបុរី និងត្រូវលេងមិត្តភាពទល់និងម្ចាស់ជើងឯក AFC Asian Cup 2019 កាតា មុនចូលដល់យុទ្ធនាការជម្រុះ FIFA World Cup ២០២២ ជាមួយយេម៉ែន។

ការប្រកួតរវាងក្រុមទាំងពីរ និងត្រូវធ្វើនៅកីឡដ្ឋាន Jassim bin Hamad ក្នុងទីក្រុងដូហានៅថ្ងៃទី ១៤ ខែវិច្ឆិកា ៥ ថ្ងៃមុនពេលជួបយេម៉ែនក្នុងការប្រកួតជម្រុះ World Cup នាកីឡដ្ឋានប្រទេសបារ៉ែន។

Singapore

សិង្ហបុរីឈរនៅលេខ ៤ មាន ៤ ពិន្ទុក្នុងពូល E នៃតារាងជម្រុះ World Cup ឆ្នាំ ២០២២ និង AFC Asian Cup ២០២៣។  អ៊ូសបេគីស្ថានឈរនៅកំពូលតារាងដោយមាន ៦ ពិន្ទុខណៈអារ៉ាប់ប៊ីសាអូឌីតឈរនៅលេខ ២ មាន ៥ ពិន្ទុ ឯប៉ាឡេស្ទីនមាន ៤ ពិន្ទុប៉ុន្តែឈរនៅលេខ ៣ ដោយសារចំនួនគ្រាប់បាល់។

ខាងក្រោមជាសមាសភាព ២៣ នាក់របស់សិង្ហបុរីសំរាប់ការប្រកួតជម្រុះ FIFA World Cup ខែវិច្ឆិកាឆ្នាំ ២០២២៖

អ្នកចាំទី: Hassan Sunny (Army United), Izwan Mahbud (Nongbua Pitchaya)

ខ្សែការពារ: Amirul Adli (Tampines Rovers), Baihakki Khaizan (Trat FC), Darren Teh (Geylang International), Iqram Rifqi (Home United), Irfan Fandi (BG Pathum United), Nazrul Nazari (Hougang United), Safuwan Baharudin (Pahang FA), Shakir Hamzah (Kedah FA)

ខ្សែបម្រើ: Faris Ramli (Hougang United), Hami Syahin (Home United), Hariss Harun (Johor Darul Ta’zim), Shahdan Sulaiman (Tampines Rovers), Yasir Hanapi (Tampines Rovers), Zulfahmi Arifin (Hougang United),

ខ្សែប្រយុទ្ធ: Gabriel Quak (Warriors FC), Hafiz Nor (Home United), Ikhsan Fandi (Raufoss IL), Khairul Nizam (Warriors FC), Sahil Suhaimi (Warriors FC), Shawal Anuar (Geylang International)