សម្រេចចុងក្រោយ! Barcelona ទារតែ ៧០០ លានអឺរ៉ូទេ Messi ចង់ទៅណាទៅៗ

271

​ក្របខណ្ឌបាល់ទាត់លីគកំពូលអេស្បា៉ញ La Liga ​បាន​ចេញ​លិខិត​បញ្ជាក់​ថាខ្សែប្រយុទ្ធឆ្នើម Lionel Messi ​មិន​អាច​ចាកចេញ​ពី​ក្រុម FC Barcelona ​ដោយគ្មានតម្លៃខ្លួនបាន​នោះ​ទេ ​ក្រុម​ណា​ចង់​បាន​ត្រូវ​ទិញ​ផ្ដាច់​កុងត្រា​ ៧០០ លាន​អឺរ៉ូ។

If Lionel Messi leaves Barcelona, Man City only Premier League option

Messi ​​មិនបាន​ទៅ​ធ្វើ​តេស្ដ​មេរោគកូវីដ-១៩ ដើម្បី​ចូល​ហ្វឹកហាត់ទេ កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ។ ខ្សែប្រយុទ្ធវ័យ ៣៣ ឆ្នាំនៅតែចង់​ចាកចេញ​ពីទឹកដីក្រុម​អេស្ប៉ាញ ​នៅ​រដូវ​កាល​ដោះដូរ​កីឡាករ​នេះ ។

តារាអាហ្សង់ទីនមានចេតនាចង់ចាកចេញដោយគ្មាន​តម្លៃ​ខ្លួន​ ដើម្បីទៅ​លេង​ឲ្យក្រុមអង់គ្លេស Manchester City ​ក្រោម​ការ​ដឹក​នាំ​របស់អតីតគ្រូខ្លួន Pep Guardiola ទោះ​នៅ​សល់​កុងត្រា ​១​ ឆ្នាំ​ទៀត​ក្តី។

Lionel Messi To Manchester City: Why The Premier League Club Fancy Their  Chances

យោងតាម​ក្របខណ្ឌ La Liga បាន​ចេញ​មក​បញ្ជាក់ចុងក្រោយថា មធ្យោបាយតែមួយគត់ដែល Messi ចង់ចេញពី Barcelona បាននោះគឺតម្រូវឲ្យសាមីខ្លួន ឫក្លឹប​ដែលចង់​បាន​ត្រូវ​បង់​ប្រាក់ ​៧០០​ លាន​អឺរ៉ូ​ដើម្បី​ផ្ដាច់​កុងត្រា​១​ឆ្នាំ​មួយនេះ​៕