សង្រ្គាមលើទីលាន PSG ប៉ះ Marseille កាតក្រហម ៥ នាក់ (វីដេអូ)

518

ជំនួបរដូវកាលថ្មី Ligue 1 ២០២០/២១ សប្ដាហ៍ទី ២ នេះ ក្រុម Marseille បានយកឈ្នះក្រុមម្ចាស់ផ្ទះ Paris St-Germain ១-០ ។

កីឡាករ Florian Thauvin ជាអ្នករកបានគ្រាប់បាល់តែមួយគត់ខណៈដែល PSG បានចាញ់ការប្រកួតបើកឆាក Ligue 1 ចំនួន ២ លើកជាលើកដំបូងចាប់តាំងពីឆ្នាំ ១៩៨៤-៨៥ ។

ក្នុងប្រកួតនេះផងដែរ បានបង្កជាឈុតឆាកប៉ះទង្គិចគ្នាលើទីលានដែលបណ្តាលឲ្យអាជ្ញាកណ្តាលត្រូវចាយកាតលឿងមួយចំនួន និងកាតក្រហមរហូតទៅដល់ ៥ ផងដែរលើកីឡាករក្រុមទាំងពីរ ។

ខ្សែប្រយុទ្ធឆ្នើម Neymar ក៏ជាមនុស្សម្នាក់ដែលទទួលបានកាតក្រហមទី ៥  ក្រោយយកដៃវាយក្បាលកីឡាករ Alvaro Gonzalez ត្រូវអាជ្ញាកណ្ដាលដកកាតបណ្តេញចេញនៅនាទី ៩០+៩ បន្ទាប់ពីពិនិត្យ VAR ។

នៅពេលចាកចេញពីទីលានកីឡាករប្រេស៊ីល Neymar បានប្រាប់មន្រ្តីអាជ្ញាកណ្ដាលទី ៤ ថាគាត់វាយដោយសារ Alvaro ប្រើពាក្យរើសអើងជាតិសាសន៍ ។