វ័យ ១៧ ឆ្នាំមិនទាន់ Liverpool កំពុងប្រជែង Real Madrid ចង់បាន​

356

ហង្សក្រហម Liverpool បានត្រៀមខ្លួនដើម្បីប្រជែងជាមួយក្រុម Real Madrid និង Paris St-Germain ដើម្បីចុះហត្ថលេខាលើខ្សែបម្រើវ័យក្មេងរបស់ក្រុម Fulham, Harvey Elliott ។

Elliott បានក្លាយជាកីឡាករវ័យក្មេងបំផុតដែលមានវត្តមាននៅក្នុងក្របខ័ណ្ឌ Premier League នៅពេលរូបគេបានចូលលេងក្នុងជំនួបជាមួយក្រុម Wolverhampton Wanderers កាលពីខែឧសភាដែលមានវ័យ ១៦ ឆ្នាំនិង ៣០ ថ្ងៃ។

បើតាមការរំពឹងទុកក្រុមហង្សក្រហម Liverpool បានឈ្នះការប្រជែងដើម្បីចុះហត្ថលេខាជាមួយ Elliott ពួកគេនឹងត្រូវចរចារលើកញ្ចប់សំណងជាមួយក្រុម Fulham ខណៈដែលយុវជនអង់គ្លេសអាយុក្រោម ១៧ ឆ្នាំត្រូវបានគេចាត់ទុកថាជាកីឡាករដែលមានតម្លៃខ្ពស់។

Elliott ដែលបានទាក់ទាញការចាប់អារម្មណ៍ពីក្លិប Arsenal និង Manchester City ផងដែរនោះ នឹងក្លាយជាកីឡាករមានទេពកោសល្យទី ២ ដែលបានចូលរួមជាមួយក្រុម Liverpool នៅរដូវក្តៅនេះក្រោយពីខ្សែការពារសញ្ជាតិហូឡង់ Sepp van den Berg វ័យ ១៧ ឆ្នាំដែលបានផ្លាស់ពីក្លិប PEC Zwolle ។

ប្រភព៖ BBC