វៀតណាម តែងតាំងអតីតគ្រូធ្លាប់នាំជប៉ុនឡើងវគ្គ ១៦ក្រុម World Cup ជាគ្រូថ្មី U-19

337

អតីតគ្រូបង្វឹកជប៉ុនលោក Philippe Troussier ត្រូវបានតែងតាំងជាគ្រូបង្វឹកក្រុមជម្រើសជាតិវៀតណាមអាយុក្រោម ១៨ ឆ្នាំ ១៩ ឆ្នាំមុនការប្រកួតជម្រុះពានរង្វាន់ AFC U-19 Championship ឆ្នាំ ២០២០។

Related image

បន្ទាប់ពីគ្រូបង្វឹកលោក Hoang Anh Tuan បានលាឈប់ពីមុខតំណែង ក្រោយពីបរាជ័យរបស់វៀតណាមក្នុងការឈានទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ AFF Championship អាយុក្រោម ១៨ ឆ្នាំ។

វៀតណាម ដែលជាម្ចាស់ផ្ទះស្ថិតនៅក្នុងពូល J រួមជាមួយ ជប៉ុន ម៉ុងហ្គោលី និងហ្គាម សម្រាប់ការប្រកួតដែលនឹងចាប់ផ្តើមនៅថ្ងៃទី ២ ខែវិច្ឆិកា ហើយពួកគេនឹងត្រូវប្រកួតបើកឆាកនៅថ្ងៃទី ៦ ខែវិច្ឆិកា ទល់ជាមួយជម្រើសជាតិហ្គាម។

Image result for Philippe Troussier

គួរដឹងដែរថាលោក Troussier វ័យ ៦៤ ឆ្នាំគាត់ធ្លាប់ជាគ្រូបង្វឹកក្រុមជម្រើសជាតិជប៉ុន ចន្លោះឆ្នាំ ១៩៩៨ និង ២០០២។ រូបលោកបានជួយក្រុមសាមូរ៉ៃខៀវឈ្នះពានរង្វាន់ទ្វីបអាស៊ីឆ្នាំ ២០០០ និងបានដឹកនាំក្រុមនៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup ២០០២ ក៏ដូចជួយក្រុមឈានទៅដល់វគ្គ ១៦ ក្រុមចុងក្រោយក្នុងនាមជាម្ចាស់ផ្ទះ។

ប្រភព៖ Fox Sport Asia