វីរបុរសបាល់ទាត់ Ronaldo ផ្ញើរសារជូនពរហ្វីលីពីន U22 ឲ្យឈ្នះឡើងទៅវគ្គបន្ត

839

ការប្រកួតបិទពូល A បាល់ទាត់ផ្នែកបុរសនៅស៊ីហ្គេម និងចូលមកដល់នារសៀលម៉ោង ៣:០០ នាទីនេះ​ហើយ ដោយក្រុមបាល់ទាត់ទាំង ៣ប្រទេសរួមមាន កម្ពុជា ហ្វីលីពីន នឹងម៉ាឡេស៊ី សុទ្ធសឹងតែសម្លឹងឃើញកៅអីនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររៀងខ្លួន បើឈ្នះប្រកួតចុងក្រោយនេះ។

មុនការប្រកួតដ៏សំខាន់នេះ អ្វីដែលជាមោទនភាពសម្រាប់ក្រុមម្ចាស់ផ្ទះហ្វីលីពីន គឺត្រូវបានអតីតខ្សែប្រយុទ្ធឆ្នើម របស់ក្លឹប Real Madrid នឹងជម្រើសជាតិប្រេស៊ីលកីឡាករ Ronaldo Nazario បានបង្ហោះវីដេអូនិយាយជាសារជូនពរប្រជាជាតិមួយនេះ ឲ្យទទួលជ៏យជម្នះលើគូរបដិបក្ខដើម្បីឡើងទៅកាន់វគ្គបន្ត។ ដោយលោកបាននិយាយថា “ សួស្តីខ្ញុំ Ronaldo និងចង់ជូនពរក្រុម Azkals (ឈ្មោះហៅក្រៅរបស់ក្រុមជម្រើសជាតិហ្វីលីពីន) អោយមានសំណាងល្អ ហើយខ្ញុំសង្ឃឹមថាអ្នកនឹងឈ្នះការប្រកួត” ។

គួរបញ្ជាក់ដែរថា ហ្វីលីពីន និងត្រូវតតាំងជាមួយទីម័រខាងកើត ខណៈកម្ពុជាត្រូវជួបម៉ាឡេស៊ី ដោយក្រុមទាំង៣លើលែងតែទីម័រមាន ៤ពិន្ទុដូចគ្នា មីយ៉ាន់ម៉ាជាក្រុមដែលអាចឡើងទៅវគ្គបន្តដោយស្វ័យប្រវត្តិបន្ទាប់ពីអស់ប្រកួត និងមាន ១០ពិន្ទុ។

វីដេអូ