(វីដេអូ) ក្រុមលីគទី ៣ Leonesa ទំលាក់ AT Madrid ចេញពីពាន Copa del Rey

2287

Atletico Madrid បានបរាជ័យយ៉ាងភ្ញាក់ផ្អើល ក្រោមស្នាដៃក្រុមលីគទី ៣ Leonesa ដោយលទ្ធផល ២-១ ក្នុងម៉ោងបន្ថែម ធ្លាក់ចេញពី​ពានរង្វាន់ Copa del Rey។​

Atletico មានឱកាស​នាំមុខ​មុននៅនាទី ៦២’ ដែលធ្វើបានដោយខ្សែប្រយុទ្ធ Angel Correa តែក្រោយ ២០ នាទីបន្ទាប់​ Julen Castaneda ក៏រកបានគ្រាប់បាល់តាមស្មើ​ឲ្យ Leonesa វិញ រហូតឈានទៅដល់ការថែមម៉ោងទើបកីឡាករ Sergio Benito អាចរកគ្រាប់ជ័យជម្នះឲ្យ Leonesa បាននៅនាទី ១០៨’។​

នេះជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១១ ដែល Atletico Madrid បានចាញ់ក្រុមមកពីក្របខ័ណ្ឌទាបជាងខ្លួនក្នុងការប្រកួត។ ហើយនេះក៏ជាការបរាជ័យលើកទី ៣ ជាប់ៗគ្នារបស់ Atletico ផងដែរក្នុង ៣ ប្រកួតចុងក្រោយ។

ទស្សនា​វីដេអូ​ហាយឡាយ​