ល្អហួស! សៀង ចន្ធា ឈ្នះ៥ពានម្នាក់ឯង ក្នុងពិធីចែកពានម្សិលមិញ

1210

កម្មវិធីពានរង្វាន់បាល់ទាត់កម្ពុជា ដែលបានធ្វើឡើងនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ ២០១៩ នៅសាលសន្និសិទចតុមុខកាលពីម៉ោង ៤ រសៀលម្សិលមិញ​នេះ មានការប្រកាស និង ប្រគល់ពានរង្វាន់ជាច្រើនដល់អ្នកពាក់ព័ន្ធក្នុងវិស័យបាល់ទាត់ ក៏ដូចជាកីឡាករដែលប្រកបអាជីពនៅកម្ពុជា។

ពានរង្វាន់ទាំងនោះមានដូចជា គ្រូបង្វឹកល្អ កីឡាករល្អ កីឡាករស៊ុតបញ្ចូលទីច្រើនជាងគេ អ្នកចាំទីល្អ ក្លឹប Fair Play និង​ អាជ្ញាកណ្តាលល្អ សម្រាប់ការប្រកួតលីគ និង Hun Sen Cup ដោយមានពានរង្វាន់ជាច្រើនទៀតសរុបទាំងអស់ចំនួន ៥០ ពាន ។

ក្នុងនោះដែរកីឡាករវ័យក្មេងវ័យ ១៧ ឆ្នាំ របស់សាលាបាល់ទាត់ជាតិបាទី ដែលត្រៀមនឹងផ្លាស់ទៅកាន់ក្លឹបបាល់ទាត់បឹងកេត បានទទួលពានចំនួន ៥ តែម្នាក់ឯងពីកម្មវិធីនេះ​។​

ពានទាំង ៥ ដែលកីឡាករវ័យក្មេងរូបនេះឈ្នះមានដូចជា កីឡាករដែលមានប្រជាប្រិយភាពជាងគេ, ខ្សែប្រយុទ្ធល្អជាងគេនៅលីគកំពូលកម្ពុជា, កីឡាករវ័យក្មេងល្អជាងគេ, កីឡាករវ័យក្មេងដែលរកគ្រាប់បាល់បានច្រើនជាងគេ, កីឡាករល្អប្រចាំឆ្នាំ ។

គួរបញ្ជាក់ផងដែរថា កីឡាករ សៀង ចន្ធា បានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩ នេះ ដោយបានជួយឱ្យកម្ពុជាបំបាក់ក្រុមខ្លាំងប្រចាំតំបន់អាស៊ាន ជាច្រើនលើកច្រើនសារដូចជា ថៃ វៀតណាម ម៉ាឡេស៊ី ជាងដើម៕

រូបភាព៖ Camsports