កីឡាករជប៉ុន Daichi Kamada រកបានគ្រាប់បាល់ Hat-trick ជួយក្រុម Eintracht Frankfurt យកឈ្នះ ៤-១ លើ Salzburg ក្នុងការប្រកួត Europa League វគ្គ ៣២ ក្រុមចុងក្រោយជើងទី ១។
ខ្សែបម្រើវ័យ ២៣ ឆ្នាំរូបនេះ រកបាននៅនាទី ១២’, ៤៣’ និង ៥៣’ បើគិតទៅគឺប្រើពេលអស់ ៤០ នាទី។ មួយគ្រាប់ទៀតពីសំណាក់ក្រុមអាឡឺម៉ង់រកបានដោយកីឡាករ Filip Kostic នាទី ៥៦’ មុនខ្សែប្រយុទ្ធកូរ៉េខាងត្បូង Hee Chan Hwang ស៊ុតប៉េណាល់ទីឲ្យ Salzburg តាមបានមួយគ្រាប់វិញនៅនាទី ៨៥’។
Kamada ខកខានមិនអាចរកបានគ្រាប់បាល់បញ្ចូលទី ១៧ ប្រកួតមកហើយក្នុងក្របខ័ណ្ឌ Bundesliga នៅរដូវកាលនេះ។ ប៉ុន្តែសម្រាប់ក្របខ័ណ្ឌ Europa League រូបគេតែងតែរកបានក្នុង ៣ ប្រកួតជាប់ៗគ្នាចុងក្រោយនេះ។
ទស្សនាវីដេអូហាយឡាយ