ល្អមែន! Xavi ដឹកនាំ Al Sadd ឈ្នះពានលើកទី ២ ក្នុងអាជីព

397

លោក Xavi Hernández បានឈ្នះពានធំជាលើកទី ២ ក្នុងនាមជាគ្រូបង្វឹកក្រុម Al-Sadd ក្រោយយកឈ្នះក្រុមខ្លាំង Al Duhail ដោយលទ្ធផល ៤-០ លើកពាន Crown Prince Cup ឫ Qatar Cup។

Image result for al sadd 4-0 al duhail

គ្រាប់បាល់ ៤ គ្រាប់របស់ Al Sadd រកបានដោយខ្សែបម្រើកូរ៉េខាងត្បូង Tae Hee Nam នាទី ៥’ ខ្សែប្រយុទ្ធសញ្ជាតិអាល់ហ្សេរី Bounedjah ២ គ្រាប់ម្នាក់ឯងនាទី ២១’, ៤៥’ និងខ្សែប្រយុទ្ធសញ្ជាតិកាតាខ្ចីជើងពី Villarreal, Akram Afif ស៊ុតបាល់ប៉េណាល់ទីនាទី ៧១’។

បន្ទាប់ពីបដិសេដសំណើរទៅដឹកនាំ Barcelona កាលពីពេលថ្មីៗនេះ Xavi បានបន្តដឹកនាំក្រុមទទួលបានជោគជ័យ ដោយនេះជាពានរង្វាន់ទី ២ នៃអាជីពជាអ្នកចាត់ការរបស់លោក។

Image result for al sadd 4-0 al duhail

បច្ចុប្បន្ន Al-Sadd ឈរនៅលេខ ៤ ក្នុងតារាងក្របខណ្ឌលីគកំពូលកាតា Qatar Stars League ហើយតាមពីក្រោយ ១២ ពិន្ទុក្រុមដែលពួកគេបានយកឈ្នះ Al-Duhail ហើយនៅសល់ ២ ប្រកួតក្នុងដៃ។