លោក Ancelotti ជួយ Everton បាន៣ពិន្ទុ ក្នុងថ្ងៃដឹកនាំដំបូង

489

លោក Carlo Ancelotti ជួយឲ្យ Everton ទទួលបាន ៣ពិន្ទុ ​ក្នុងថ្ងៃដឹកនាំក្រុមប្រកួតដំបូងរបស់លោក ទល់នឹង Burnley នៅទឹកដី Goodison Park។​

ក្រុមម្ចាស់ផ្ទះ Everton ប្រើពេលរហូតដល់ ៨០ នាទីទើបអាចបំបែកពងមាន់បាន ដែលជាការស៊ុតបញ្ចូលទីតែមួយគ្រាប់គត់ ដោយកីឡាករ Dominic Calvert Lewin រក្សាលទ្ធផល​ឲ្យក្រុមឈ្នះ Burnley ១-០។​

លទ្ធផល​នេះធ្វើឲ្យ Everton ឡើងមកលេខ ១៣ ខណៈ Burnley លេខ ១២ ក្នុងតារាងក្របខណ្ឌ Premier League សប្តាហ៍ទី ១៩។​

ទស្សនា​វីដេអូ​ហាយឡាយ​