លោក Alexandré Pölking ជាអ្នករ៉ាប់រងក្រុមជម្រើសជាតិថៃបន្តពីលោក Akira Nishino

134

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ

លោក Alexandré Pölking ឈ្មោះក្រៅហៅ Mano ត្រូវបានសមាគមកីឡាបាល់ទាត់ថៃ (FAT) ប្រកាសជាគ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិ សម្រាប់ដឹកនាំក្នុងការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 នៅចុងឆ្នាំនេះ។

គ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់រូបនេះ ធ្លាប់ដឹកនាំក្លឹបថៃមួយចំនួនដូចជា Army United (២០១៣), Suphanburi FC (២០១៤) និង True Bangkok United (២០១៤-២០២០) មុនផ្លាស់ទៅកាន់ប្រទេសវៀតណាមដឹកនាំក្លឹប Ho Chi Minh City នៅរដូវកាល ២០២០ /២០២១។

លោកជាអ្នកចូលកាន់តំណែងជំនួសគ្រូបង្វឹកជប៉ុន Akira Nishino ដែលត្រូវបានបណ្តេញចេញកាលពីខែកក្កដាកន្លងទៅ។

ពានរង្វាន់ AFF Suzuki Cup នៅសល់តែ ២ ខែទៀតប៉ុណ្ណោះ ពោលគឺនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៥ ខែធ្នូ ដល់ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយនឹងត្រូវបានរៀបចំឡើងនៅទីលានកណ្តាល ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ។

រដូវកាលថ្មីបន្ថែម 8% រៀងរាល់ថ្ងៃ