លេចលឺថា ខ្សែប្រយុទ្ធថៃ Teerasil Dangda ត្រៀមទៅលេងនៅជប៉ុន ជាលើកទី ២

231

ខ្សែប្រយុទ្ធថៃ Teerasil Dangda ត្រូវបានផ្សារភ្ជាប់ ជាមួយនឹងការវិលត្រឡប់ទៅកាន់ក្របខណ្ឌលីគកំពូលជប៉ុន J1 League ជាលើកទី ២ នៅរដូវកាលក្រោយ។

កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បច្ចុប្បន្នលេងឲ្យក្លឹប Muangthong United ធ្លាប់បានទៅចូលរួមជាមួយក្លឹប Sanfrecce Hiroshima បានមួយរដូវកាល ដោយរកបាន ៦ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ២៤ ប្រកួតសម្រាប់ក្លឹបជប៉ុន។

Related image

បើយោងតាមព័ត៌មាន SMM Sport បានអោយដឹងថាលោក Kan Janrat អ្នកចាត់ការទូទៅរបស់ក្លឹប Muangthong United បានបញ្ជាក់ថា ខាងលោកបានទទួលការផ្តល់ជូនពីក្លឹបនៅជប៉ុន តែសុំមិនបញ្ចេញឈ្មោះ ថាចង់បានខ្សែប្រយុទ្ធជើងចាស់រូបនេះឲ្យទៅកាន់ទឹកដីជប៉ុនសារជាថ្មី។