លីគកំពូលសិង្ហបុរី រកបានក្រុមដែលត្រូវជំនួស Warriors FC នៅរដូវកាល​ថ្មី ២០២០ ហើយ

808

ក្រុមធ្លាប់ឈ្នះជើងឯក Singapore Cup និង FA Cup, Tanjong Pagar United នឹងវិលត្រឡប់មកកាន់ក្របខ័ណ្ឌលីគកំពូលសិង្ហបុរីសារជាថ្មី (SPL) ដើម្បីជំនួសកន្លែងក្រុម Warriors FC ដែលសហព័ន្ធបានលុបឈ្មោះ។

សហព័ន្ធ​កីឡាបាល់ទាត់សិង្ហបុរី (FAS) បានសម្រេចចិត្តផ្អាកវត្តមានក្រុម Warriors FC ក្នុងរដូវកាល ២០២០ នេះ បន្ទាប់ពីក្លឹបបានកើនបំណុលរហូតទៅដល់ជាង ១ លានដុល្លារ គិតពីចុងឆ្នាំ ២០១៨។

សមាជិកក្រុម​ជំនួសថ្មីនេះ មានន័យថា S.League និងបន្តមាន ៩ ក្រុមដដែល ហើយវាជាការចូលរួមជាលើកទី ៣ ផងដែររបស់ក្រុម Tanjong Pagar United ព្រោះក្រុមមួយនេះធ្លាប់ជួបវិបត្តិផ្នែកហិរញ្ញវត្ថុផងដែរ ដោយធ្លាប់ដកខ្លួនចេញ ២ ដង។