លីគកំពូលរដូវកាលថ្មី ២០២០/២១ អារ៉ាប់រួម ប្រកាសពន្យាពេលចាប់ផ្តើមនៅខែក្រោយ

105

សហព័ន្ធកីឡាបាល់ទាត់អារ៉ាប់រួម បានប្រកាសថារដូវកាលថ្មី ២០២០/២១ នៃលីគកំពូល UAE Pro League ត្រូវពន្យាពេលរហូតទៅដល់ខែក្រោយ ។

សេចក្តីសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិភាក្សាជាមួយអាជ្ញាធរនៅក្នុងប្រទេស។ សេចក្តីប្រកាសពីសហព័ន្ធអំពីកាលបរិច្ឆេទថ្មី នឹងត្រូវប្រកាសនាពេលខាងមុខនេះ។

កាលពីរដូវកាលមុន ២០១៩/២០ ក្របខ័ណ្ឌ UAE Pro League ត្រូវបានពន្យារពេលម្តងរួចមកហើយកាលពីថ្ងៃទី ១៥ ខែមីនា បន្ទាប់ពីលេងបាន ១៩ ប្រកួត។

ទោះយ៉ាងណាសហព័ន្ធបានសម្រេចចិត្តរំសាយចោលតែម្តង ដែលក្រុមកំពូលតារាង Al Ahli មិនត្រូវបានប្រកាសជាជើងឯកទេ ខណៈក្រុមបាតតារាងចំនួន ២ ត្រូវបានកាត់ចោលទៅក្របខ័ណ្ឌលំដាប់ទី ២ ។