រំលង១ថ្ងៃលើកពានទ្វីប Flamengo បន្តឈ្នះពានលីគកំពូលប្រេស៊ីលទៀត

296

ក្រោយទើបឈ្នះបានពាន Copa Libertadores កាលពីថ្ងៃសៅរ៍ Flamengo បានបន្តក្លាយជាជើងឯកពានរង្វាន់លីគកំពូលប្រេស៊ីល Brazil Serie A បន្ទាប់ទៀត ទោះបីនៅសល់ ៤ប្រកួតយ៉ាងណាក៏ដោយ។

Flamengo និងគ្រងតំណែងជើងឯករបស់ប្រទេសប្រេស៊ីលជាលើកទី ៧ ក្នុងប្រវត្តិសាស្ត្រក្រោយខកខានរយៈពេល ១០ ឆ្នាំ ហើយរំលងបានតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីឈ្នះពាន Copa Libertadores ដោយទំលាក់ក្រុម River Plate យ៉ាងគួរឲ្យភ្ងាក់ផ្អើលដោយលទ្ធផល ២-១។

ក្រោយជ័យជម្នះរបស់ Gremio លើ Palmeiras ដែលជាគូរប្រជែង បានធ្វើឱ្យ Flamengo ឃ្លាត ១៣ ពិន្ទុឈរនៅកំពូលតារាងដាច់ក្រុមលេខ ២ Santos ជាមួយនិងការប្រកួតប្រជែងដែលមាន ២០ក្រុមចូលរួម។