រឿង Wenger ទៅដឹកនាំ Bayern Munich ដល់ណាហើយ?

340

អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal លោក Arsene Wenger បានសម្រេចមិនចូលកាន់តំណែងជាគ្រូបង្វឹកថ្មីរបស់ក្រុម Bayern Munich ទេ នេះបើតាមការបញ្ជាក់របស់លោក។ ទោះបីជាមុននេះ លោកបានសារភាពថាក្លិប Bundesliga ព្យាយាមទាក់ទងយ៉ាងជិតស្និតយ៉ាងណាក៏ដោយ។

Arsene Wenger

Bayern បានបណ្តេញលោក Niko Kovac ក្រោយពីប្រកួតចាញ់ក្រុម Eintracht Frankfurt ៥-១ កាលពីដើមខែនេះ ហើយលោក Wenger ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្លាស់ប្តូរទៅកាន់ទឹកដី Allianz Arena។

Image result for kovac bayern munich coach

ទោះយ៉ាងណាបុរសវ័យ ៧០ ឆ្នាំដែលដើរចេញពី Arsenal កាលពីខែឧសភាឆ្នាំមុន បានសម្រេចចិត្តដកខ្លួនពីតំណែងជាគ្រូបង្វឹករបស់ក្លិបយក្សអាឡឺម៉ង់។ លោកបានប្រាប់ beIN SPORTS ថា “ខ្ញុំសម្រេចចិត្តដកខ្លន”។

Bayern Munich បច្ចុប្បន្នកំពុងដឹកនាំដោយលោក Hansi Flick ក្នុងនាមជាគ្រូបង្វឹកបណ្តោះអាសន្ន ហើយលោកបានដឹកនាំក្រុមយកឈ្នះក្រុម Olympiacos នៅ Champions League និង Borussia Dortmund ក្នុង ២ប្រកួតកន្លងមក។