រឿង Juventus ទៅទាត់មិត្តភាពនៅកូរ៉េខាងត្បូង អត់ដាក់ Ronaldo ឲ្យលេងដល់ណាហើយ?

3556

តុលាការកូរ៉េខាងត្បូង បានបង្គាប់ឲ្យអ្នករៀបចំការប្រកួត ផ្តល់សំណងទៅជនរងគ្រោះដែលជាអ្នកគាំទ្រ ២ នាក់ក្នុងម្នាក់ចំនួន ៣៧១,០០០ វ៉ុន (២៤០ ផោន) បន្ទាប់ពីកំពូលខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo មិនបានលេងនៅក្នុងការប្រកួតមិត្តភាពរបស់ Juventus ជាមួយក្រុម K-League All Star កាលពីខែកក្តដាកន្លងទៅ។

Image result for ronaldo vs south korea"

សំបុត្រចំនួន ៦៥,០០០ សម្រាប់ការប្រកួតត្រូវបានលក់អស់ក្នុងរយៈពេលមិនដល់ ៣ នាទីផងដោយអ្នកគាំទ្ររំពឹងថាខ្សែប្រយុទ្ធព័រទុយហ្កាល់ដែលជាសំណប់ចិត្តរបស់គេ នឹងលេងយ៉ាងតិចក៏ ៤៥ នាទីដែរក្នុងប្រកួតនោះ។ ប៉ុន្តែអ្វីៗបានផ្ទុយស្រលៈសូម្បីតែកៅអីបម្រុងក៏បុរសវ័យ ៣៤ ឆ្នាំរូបនេះមិនបានចេញដែរ។

លោក Kim ដែលជាមេធាវីរបស់អ្នកគាំទ្រដែលបានដាក់ពាក្យបណ្តឹងបាននិយាយថា “ពួកគេប្តឹងពីបទរៀបចំការប្រកួតបោកប្រាស់បំផ្លាញទឹកចិត្តពួកគេ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួនពីក្រុមអ្នករៀបចំការប្រកួត និងទារសំណងចំនួន ៣០ ម៉ឺនវ៉ុន (១៩៤ ផោន) បន្ថែមពីលើទៀត។

Image result for ronaldo vs south korea"

មេធាវីខាងលើក៏បន្ថែមទៀតថា ដើមបណ្តឹង ៨៧ នាក់ផ្សេងទៀតប្តឹងពាក់ព័ន្ធនឹងការប្រកួតដែលបានបញ្ចប់ក្នុងលទ្ធផលស្មើ ៣-៣ ហាក់ដូចជាលទ្ធផលដែលបានកំណត់ទុក។