មានការShareចែករំលែកតៗគ្នាជាច្រើននូវរូបភាពមួយសន្លឹក ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 & Asian Cup 2023 Qualifiers ជុំទី២ រវាងក្រុមជម្រើសជាតិកម្ពុជា ទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីយប់ថ្ងៃទី០៥ ខែកញ្ញកន្លងទៅ នៅពហុកីឡដ្ឋានជាតិ ពិតជាអង្រួនចិត្តពីសំណាក់អ្នកគាំទ្រកម្ពុជា។
យោងតាមការគណនីហ្វេសប៊ុកVirak Chey បានបង្ហោះរូបភាពនិងអត្ថន័យ«ឪពុកល្អមិនចាំបាច់ត្រូវតែមានទ្រព្យសម្បត្តិហូរហ៊ានោះទេ!»។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា បានត្រឹមបញ្ចប់លទ្ធផល១-១ ក្នុងការប្រកួតជម្រុះ World Cup Qatar 2022 & Asian Cup 2023 Qualifiers ជុំទី២ ទល់នឹងក្រុមជម្រើសជាតិហុងកុង កាលពីយប់ថ្ងៃទី០៥ ខែកញ្ញា នៅពហុកីឡដ្ឋានជាតិ។ ហើយកម្ពុជានឹងត្រូវបើកទ្វារកីឡដ្ឋានជាតិអូឡាំពិក ទទួលក្រុមភ្ញៀវ ជម្រើសជាតិប៉ារ៉ែន នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ វេលាម៉ោង ៦៖៣០នាទីយប់ផងដែរ៕