ខ្សែប្រយុទ្ធវៀតណាម Nguyen Cong Phuong ត្រូវបានគេរាយការណ៍ថាគ្រោងនិងវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញ បន្ទាប់ពីខកខានមិនសូវបានបង្ហាញខ្លួនជាមួយក្រុមប៊ែលហ្ស៊ិក Sint-Truidense VV។
កីឡាកររូបនេះ បានចុះកុងត្រាជាមួយក្លឹបលីគកំពូលបែលហ្ស៊ិក Jupiler Pro League ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល ១ ឆ្នាំពីក្លឹប Hoang Anh Gia Lai (HAGL) FC កាលពីខែកក្កដាឆ្នាំ ២០១៩ កន្លងទៅ ប៉ុន្តែបានបរាជ័យក្នុងតំណែងជម្រើសដំបូងសម្រាប់ក្រុមមួយនេះ។
ក្រោយលើដំណឹងថា កីឡាកររហស្សនាម Messi វៀតណាមរូបនេះ នឹងត្រលប់មកវិញក្លឹបដែលមានកៅអីលេងនៅ AFC Champions League រដូវកាលក្រោយ Ho Chi Minh City ក៏បើកទ្វាចំហសម្រាប់រូបគេដើម្បីជួយក្រុមក្នុងព្រឹត្តិការណ៍ពានរង្វាន់ខាងលើ។
យោងតាមព័ត៌មានពីប្រទេសវៀតណាម ផ្សាយថាក្លឹប Ho Chi Minh City និងត្រូវរ៉ាប់រងសងក្លឹបបែលហ្ស៊ិកប្រហែល ១១០.០០០ ដុល្លារអាមេរិកដើម្បីផ្តាច់កុងត្រា ប្រសិនចង់យកខ្សែប្រយុទ្ធវ័យ ២៤ ឆ្នាំរូបនេះមកវិញ។