រពឹសដៃមែន! វៀតណាមប្តឹង AFC រឿងគ្រូជំនួយថៃ ប្រើកាយវិការមិនសមរម្យដាក់គ្រូខ្លួន

515

ការប្រកួតជម្រុះ FIFA World Cup 2022 រវាងវៀតណាម​ និងថៃបានបញ្ចប់ដោយលទ្ធផលស្មើគ្នា ០-០ កាលពីប៉ុន្មានថ្ងៃមុន ប៉ុន្តែមានសកម្មភាពក្រៅឆាកមួយដែលកំពុងកក្រើកបណ្តាញព័ត៌មានក្នុងស្រុករបស់វៀតណាមជាខ្លាំង។

បន្ទាប់ពីអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួត គ្រូបង្វឹកជម្រើសជាតិវៀតណាមលោក Park Hang Seo បានដើរសំដៅទៅភាគីគ្រូបង្វឹកជម្រើសជាតិថៃលោក Akira Nishino ដើម្បីចាប់ដៃ ស្របពេលនោះអ្វីដែលមិនគួរឲ្យកើតមានឡើងក្នុងពិភពបាល់ទាត់ គឺជំនួយការគ្រូបង្វឹករបស់ថៃលោក Sasa Vesna Todic ប្រើកាយវិការមិនសមរម្យឌឺដងទៅគ្រូវៀតណាមថាមានកំពស់ទាប។

យោងតាមកាសែតវៀតណាមចេញផ្សាយថ្ងៃទី ១៩ ខែវិច្ឆិកា ថាសហព័ន្ធបាល់ទាត់វៀតណាម (VFF) បានដាក់ពាក្យបណ្តឹងជាផ្លូវការទៅសហព័ន្ធបាល់ទាត់អាស៊ី (AFC) ទាក់ទងនឹងអាកប្បកិរិយារបស់គ្រូសញ្ជាតិសែប៊ីរូបនេះ។ ដោយឡែកលោក Park Hang-seo ក៏សម្តែងការមិនសប្បាយចិត្ត និងបាននិយាយក្រោយចប់ការប្រកួតផងដែរថា “ អំឡុងពេលនោះ ខ្ញុំបានឃើញគាត់ញញឹមដាក់ខ្ញុំ ហើយបើគាត់ចង់វៃគ្នាខ្ញុំកំដរបាន

សកម្មភាពរបស់លោក Tadic គ្រូជំនួយថៃមិនត្រឹមតែធ្វើឱ្យអ្នកគាំទ្រវៀតណាមផ្ទុះកំហឹងប៉ុណ្ណោះទេ សូម្បីមហាជនទូទៅក៏សម្តែងការមិនពេញចិត្តនិងទង្វើបែបនេះដែរ។

គួរបញ្ជាក់ថា បច្ចុប្បន្នវៀតណាមឈរនៅលើកំពូលតារាងពូល G ដោយមាន ១១ ពិន្ទុក្នុង ៥ ប្រកួត ខណៈថៃឈរនៅលេខ ៣ មាន ៨ ពិន្ទុឃ្លាត១ ពិន្ទុតាមពីក្រោយម៉ាឡេស៊ី។

ប្រភព៖ Fox Sport Asia