របួស​កាលប៉ះ Man City ធ្វើឲ្យ Salah ខកខានជួយជម្រើសជាតិអេហ្ស៊ីប

303

ខ្សែប្រយុទ្ធក្រុមហង្សក្រហម Liverpool, Mohamed Salah នឹងខកខានជួយជម្រើសជាតិអេហ្ស៊ីប ក្នុងការប្រកួតទល់នឹងកេនយ៉ា និងកូម័រ ក្នុងវគ្គជម្រុះពានរង្វាន់ Africa Cup of Nations ដោយសាររបួសកជើង។

កីឡាករវ័យ ២៧ ឆ្នាំរូបនេះត្រូវបានប្តូរចេញនៅនាទី ៨៧’ ពេលជ័យជម្នះ ៣-១ លើក្រុម Manchester City ក្រោយប៉ះទង្គិចជាមួយខ្សែបម្រើ Fernandinho របស់មេឃខៀវ។

Salah បានទៅកាន់ទីក្រុង Cairo ប្រទេសអេហ្ស៊ីបដើម្បីពិនិត្យរបួស ជាលទ្ធផល​រូបគេត្រូវការពេលវេលាដើម្បីធ្វើការសម្រាកព្យាបាល។​