របួសពេលប៉ះ Suwon ថ្ងៃមុន Iniesta ត្រូវសម្រាក ៤ ខែ

105

ក្លឹបជប៉ុន Vissel Kobe បានបញ្ជាក់ថាខ្សែបម្រើឆ្នើម Andres Iniesta បានរងរបួសបាក់ឆ្អឹងជើង ហើយនឹងត្រូវអវត្តមានរយៈពេល ៤ ខែ។

កីឡាករវ័យ ៣៦ ឆ្នាំ បានទទួលការវះកាត់ដោយជោគជ័យនៅទីក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

ការរងរបួសនេះបានកើតឡើងនៅក្នុងវគ្គ ៨ ក្រុមចុងក្រោយពានរង្វាន់ AFC Champions League កាលពីសប្តាហ៍មុនទល់នឹងក្រុមកូរ៉េខាងត្បូង Suwon Bluewings។

នៅលើគណនីបណ្តាញសង្គម Instagram, Iniesta បានថតបង្ហោះរូបថតដែលគាត់កំពុងសម្រាកនៅលើគ្រែមន្ទីរពេទ្យហើយសរសេរថា “ខ្ញុំបានបាក់ជើងខាងស្តាំរបស់ខ្ញុំ ។ បន្ទាប់ពីធ្វើតេស្តជាច្រើនលើករួចមក ខ្ញុំបានយកដំបូន្មានរបស់ក្រុមគ្រូពេទ្យ ជម្រើសល្អបំផុតសម្រាប់ខ្ញុំគឺទទួលបានការវះកាត់ ដើម្បីបានរហ័សជាសះស្បើយ។ ការវះកាត់បានទទួលជោគជ័យ ហើយខ្ញុំមានអារម្មណ៍ល្អខ្លាំងណាស់” ។