រកឃើញ២ក្រុម ត្រូវប៉ះគ្នាវគ្គផ្តាច់ព្រ័ត្រ Africa Cup of Nations

440

​គ្រាប់បាល់ចូលទីខ្លួនឯងពីសំណាក់ខ្សែការពារនីហ្សេរីយ៉ា William Troost-Ekong និង Free -kick មួយគ្រាប់ពីខ្សែបម្រើ Riyard Marez ​របស់ Man City ​នៅ​នាទី​ ៩០+ ​ជួយ​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អាល់ហ្សេរី ​យកឈ្នះ​លើក្រុម​ជម្រើស​ជាតិ​នីហ្សេរីយ៉ា ២-១ ​ឡើង​ទៅ​​វគ្គ​ផ្ដាច់ព្រ័ត្រ​​ជាលើកដំបូងគិតតាំងពីឆ្នាំ ១៩៩០ មក។

​​ខណៈមួយគ្រាប់របស់នីហ្សេរីយ៉ា កើតចេញពីបាល់ពិន័យ ១១ម៉ែត្ររកបានដោយខ្សែប្រយុទ្ធ Odion Ighalo នៅនាទី ៧២’។

ជាមួយគ្នានេះដែរ ១ ​គ្រាប់​ដ៏​សំខាន់​របស់ក្រុម​ជម្រើស​ជាតិ​សេណេហ្គាល់ឯណោះ​​វិញ​ រក​បាន​ដោយ​កីឡាករ​ Dylan Bronn ​ដោយ​ទំលាក់ក្រុម​ជម្រើស​ជាតិ​ទុយណេស៊ី ​ដោយ​លទ្ធផល ១-០។

Image result for senegal vs tunisia

​ដូចនេះ​សម្រាប់​ការ​ប្រកួត វគ្គ​ផ្ដាច់ព្រ័ត្រ​រវាង អាល់ហ្សេរី ជាមួយសេណេហ្កាល់ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ ២០ ​ខែ​កក្កដា​ឆ្នាំ ២០១៩​ ក្នុង​កីឡដ្ឋាន​ Cairo International Stadium ​ទីក្រុង Nasr City ប្រទេស​អេហ្ស៉ីប៕​

ទស្សនា​​វីដេអូ​ខាងក្រោម៖