Liverpool នឹងត្រូវជួបជាមួយក្រុម Monterrey ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FIFA Club World Cup ក្រោយពីក្រុមមុិកស៊ីកូមួយនេះបានយកឈ្នះក្រុម Al-Sadd ដោយលទ្ធផល ៣-២ ។
ក្រុម Monterrey ដែលជាម្ចាស់ជើងឯកពានរង្វាន់ Concacaf Champions League ២០១៩ បានទំលាក់ក្រុមមកពីទ្វីបអាស៊ី Al-Sadd ដែលជាក្រុមរបស់អ្នកចាត់ការ Xavi Hernandez វីរបុរស Barcelona។
Al-Sadd នឹងត្រូវលេងយកតំណែងលេខ ៥ ជាមួយក្រុម Esperance Sportive របស់ទុយនេស៊ីនៅថ្ងៃអង្គារ ខណៈ Liverpool ត្រូវលេងទល់ Monterrey នៅថ្ងៃពុធ។