រកឃើញកីឡាករទី ៣ នៅ J-League បានឆ្លងជំងឺកូវីដ-១៩

184

យោងតាមសារព័ត៌មាន nippon.com បានឲ្យដឹងថា អតីតខ្សែប្រយុទ្ធរបស់ក្លឹប Sagan Tosu ដែលទើបផ្លាស់មកកាន់ក្លឹប Nagoya Grampus កីឡាករ Mu Kanazaki បានធ្វើតេស្តវិជ្ជមានរកឃើញជំងឺកូវីដ-១៩។

Related image

កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានមានអាការៈឈឺក្បាល និងក្តៅខ្លួន ៣៨.៥ អង្សា ក្នុងពេលកំពុងធ្វើការហ្វឹកហាត់ជាក្រុមកាលពីថ្ងៃសុក្រ។ ដើម្បីត្រៀមបន្តរដូវកាល J.League ដែលនិងគ្រោងធ្វើនៅថ្ងៃទី ៤ ខែកក្កដាខាងមុខ។ ក្រោយមកស្រាប់តែធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមាននៅថ្ងៃអង្គារម្សិលមិញនេះ។ បច្ចុប្បន្នរូបគេកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ Aichi។

Mu Kanazaki ជាកីឡាករទី ៣ ហើយក្នុងក្របខ័ណ្ឌបាល់ទាត់ជប៉ុន ដែលបានឆ្លងកូវីដ-១៩ ដោយថ្មីៗនេះមានខ្សែការពារ Gotoku Sakai របស់ក្លឹប Vissel Kobe និងអ្នកចាំទី Takumi Nagaishi របស់ក្លឹប Cerezo Osaka ទើបតែបានជាសះស្បើយ។