យ៉ាងម៉េចអញ្ចេះ! Honda បញ្ចប់កិច្ចសន្យាជាមួយ Portimonense ទៀតហើយ ក្រោយចូលរួមបាន ៥ ថ្ងៃ

335

ក្លឹបព័រទុយហ្កាល់ Portimonense បានសម្រេចបញ្ចប់កិច្ចសន្យារបស់ខ្សែបម្រើជប៉ុន Keisuke Honda ត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចូលរួមជាមួយក្រុម។

Portimonense ប្រើហេតុផលដែលត្រូវបានគេចាត់ទុកថាមិនសមហេតុផលទាល់តែសោះ ក្នុងការបញ្ចប់កិច្ចសន្យាលើកីឡាករវ័យ ៣៤ ឆ្នាំរូបនេះ ពោលគឺក្លឹបបានប្រាប់ថាពួកគេមិនអាចចុះបញ្ជីឈ្មោះ Honda ក្នុងក្របខ័ណ្ឌ Primeira Liga បាន។

Honda ដែលធ្លាប់លេងឱ្យក្រុមជម្រើសជាតិចំនួន ៩៨ ប្រកួតមុនពេលចូលនិវត្តន៍ក្នុងឆ្នាំ ២០១៨ ទើបតែចាកចេញក្រុមប្រេស៊ីល Botafogo កាលពីខែធ្នូ ។