ម្ចាស់ផ្ទះ​កាតា Al Sadd​ ឡើង​ជុំ​ទី​២ FIFA Club World ក្រោយ​ឈ្នះ​ក្លិប​ជើងឯក​ទ្វីប​អូសេអានី​

459

ក្រុម​ម្ចាស់ផ្ទះ​កាតា​រៀបចំ​ព្រឹត្តិការណ៍ FIFA Club World Cup ២០១៩ នេះ Al-Sadd​ បាន​ឈាន​ចូល​ជុំ​ទី​២ ហើយ ​ក្រោយ​យកឈ្នះ​ក្រុម​ជើងឯក​មកពី​ទ្វីប​អូសេអានី​នៃ​ប្រទេស New Caledonia, Hienghene Sport ៣–១ ក្នុង​ម៉ោង​បន្ថែម​កាត់សេចក្ដី​។

​​Al-Sadd​ ដែល​ស្ថិត​ក្រោម​ការដឹកនាំ​រប​ស់​អតីត​ខ្សែ​បំរើ Barcelona, Xavi Hernandez បាន​នាំ​មុខ​មុន​ក្នុង​វគ្គ​ទី១ ដោយ​ខ្សែប្រយុទ្ធ​អាល់​ហ្សេ​រី Baghdad Bounedjah​។ ​តែ​ចូល​វគ្គ​ទី​២ បានតែ​មួយ​នាទី Hienghehe Sport តាម​ស្មើ​វិញ​នៅ​នាទី​ទី​៤៦ ដោយ Amy Roine​។ លទ្ធផល ​១-១ នេះ​រក្សា​ដល់​ចប់ ៩០​នាទី ខណៈ​ដែល​ក្រុម​កាតា Al-Sadd រក​បាន ២គ្រាប់បន្ថែម ​ក្នុង​ម៉ោង​កាត់សេចក្តី​ដោយកីឡាករ Abdelkarim Hassan និង Pedro Miguel​។ ​

ជុំ​បន្ត Al-Sadd​ នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ម៉ិ​ក​ស៊ិ​ក Monterrey ដែល​ជា​ជើងឯក​អាមេរិក​កណ្ដាល​នៅ​ថ្ងៃ​សៅរ៍​នេះ ខណៈ​ហង្ស​ក្រហម Liverpool រង់ចាំ​នៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ថ្ងៃ​ទី​១៨ ខែ​ធ្នូ​នេះ​៕

វីដេអូហាយឡាយ

ប្រភព៖ Bayon TV