ម្ចាស់ជើងឯក J1.League, Yokohama F.Marinos បន្តឈ្នះ ២ ប្រកួតជាប់នៅ ACL

562

ក្រុមជើងឯកលីគកំពូលជប៉ុន Yokohama F.Marinos បានយកឈ្នះក្រុមអូស្ត្រាលី Sydney FC ដោយលទ្ធផល ៤-០ ក្នុងវគ្គជម្រុះពូល H ពានរង្វាន់ AFC Champions League ឆ្នាំ ២០២០។

ជំនួបនៅទឹកដីជប៉ុនកាលពីម្សិលមិញ ត្រឹមវគ្គទី ១ ក្រុមខ្លាំង Yokohama បានធ្វើការវាយសម្រុកនាំមុខក្រុមភ្ងៀវរហូតទៅដល់ ៣-០។ ការប្រកួតឈានចូលវគ្គទី ២ ក្រុមជប៉ុនក៏រកបាន ១ គ្រាប់ទៀតរក្សាលទ្ធផល ៤-០ ដល់ចប់ការប្រកួត។

នេះជាជ័យជម្នះលើកទី ២ ក្នុងចំណោម ២ ប្រកួតចុងក្រោយនៅក្នុងវគ្គជម្រុះតាមពូលរបស់

Yokohama F.Marinos ខណៈថ្ងៃទី ២៣ ខែកុម្ភៈខាងមុខពួកគេនិងត្រូវបើកពហុកីឡដ្ឋាន Nissan Stadium ទទួលភ្ងៀវ​ Gamba Osaka ក្នុងជំនួបបើករដូវកាលក្របខ័ណ្ឌ J1.League ២០២០។

វីដេអូហាយឡាយ